(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការបែកធ្លាយសំឡេងរបស់ លោក ចេប គឹមអ៊ាង បេក្ខភាពពេញសិទ្ធិលេខរៀងទី១ នៃគណបក្សឆន្ទៈខ្មែរ ក្នុងកិច្ចប្រជុំ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លេីងទៀន ដោយបញ្ជាឱ្យដឹកអង្គបោះឆ្នោតនៅរាជធានីភ្នំពេញទាំង១៥៤រូប របស់គណបក្សភ្លើងទៀន មកទីស្នាក់ការគណបក្ស ដើម្បីរៀនគូសសម្គាល់សន្លឹកឆ្នោត នៅថ្ងៃទី២៤ ខែកុម្ភៈ។
ក្នុងកិច្ចប្រជនេះ លោក ចេប គឹមអ៊ាង បានបែងចែកគណៈកម្មការចំពោះកិច្ច ដោយជ្រេីសយកមនុស្ស ០២នាក់ ទទួលខុសត្រូវក្នុងខណ្ឌនីមួយៗ រួមមាន៖
១៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧៖០០នាទីព្រឹក ជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស (ចំពោះអង្គបោះឆ្នោតមានជំងឺត្រូវទៅដឹកជញ្ជូនដោយផ្ទាល់) រួចបន្ដដំណើរទៅសម្រាកកំសាន្ត ( ពុំបញ្ជាក់ទីតាំង ) រួចយប់ឡើងរៀបចំបន្ទប់ស្នាក់នៅជុំគ្នា ( ពុំបញ្ជាក់ទីតាំង ) ដើម្បីរៀនគូសសម្គាល់សន្លឹកឆ្នោត។
២៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជូនដំណេីរអង្គបោះឆ្នោតទាំងអស់ទៅការិយាល័យបោះឆ្នោត ដោយប្រេីយានយន្ត (ឡានក្រុង) ។ ក្នុងនោះអង្គបោះឆ្នោតទាំងអស់ ត្រូវប្រេីឯកសណ្ឋានសមាជិកក្រុមប្រឹក្សាក្នុងតំណែង។ ដោយឡែក ភ្នាក់ការសង្កេតការណ៍ត្រូវទៅដល់ការិយាល័យបោះឆ្នោត នៅវេលាម៉ោង៦ព្រឹក ជាកំហិត៕
ខាងក្រោមនេះជាសំឡេងរបស់ លោក ចេប គឹមអ៊ាង៖