(ភ្នំពេញ)៖ ស្រ្តីអ្នកជំនួញម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីការបស់សាលាឧទ្ធរណ៍ នៅម្តុំផ្សារថ្មីនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ពីបទ ចេញសែកអត់លុយជាង២៤ម៉ឺនដុល្លារ។
ស្រ្តីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទឆរបោកប្រាក់គេនោះមានឈ្មោះ ស៊ុន ម៉ារា ភេទស្រី អាយុ៥៦ឆ្នាំ សញ្ជាតិខែ្មរ មុខរបរសិប្បករ ទីកន្លែងកំណើតនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។
នៅក្នុងដីកាសភាស៊ើបសួរបានបញ្ជាក់ថា «បង្គាប់មកភ្នាក់ងារមានសមត្ថកិច្ចឲ្យស្វែងរកចាប់ខ្លួន និងនាំខ្លួនឈ្មោះខាងលើនេះ ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ នៃក្រសួងមហាផ្ទៃ»៕