(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការហោះហើរឧទ្ធម្ភាគចក្រ និងហ្វឹកហ្វឺនបើកកាណូតរបស់កងកម្លាំង កាលពីម្សិលមិញ មិនបានប៉ះពាល់ដល់ការបោះឆ្នោតទេ។ លោកបន្តថា ដំណើរការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃនេះដំណើរល្អជាធម្មតា។

ការថ្លែងបែបនេះរបស់លោក ស៊ិក ប៊ុនហុក បែបនេះធ្វើឡើង ខណៈដែលរូបលោកបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ៕