(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ អាកាសធាតុនៃលើផ្ទៃស្រឡះល្អ កម្លាំងខ្យល់បក់ និងទឹករលកស្ងប់ជាមធ្យម ប៉ុន្តែសូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន កំលាំងខ្យល់បក់ និងទឹករលក ស្ងប់ជាមធ្យម តាមបណ្តាឃ្លង។ តែអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»៕