
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ព្រឹទ្ធសភា កំពុងបើកកិច្ចប្រជុំបោះឆ្នោតដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី
01-09-2016 08:19
(ភ្នំពេញ)៖ នៅម៉ោងជាង៨៖០០ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភាទាំងមូល កំពុងប្រជុំបោះឆ្នោត លើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី។
លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធ បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ បន្ទាប់ពីមានការកោះហៅពីតុលាការ។
ទោះជាយ៉ាងណា ការស្នើលើកអភ័យឯកសិទ្ធិនេះ ធ្វើឡើងតាមសំណើរបស់ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន៕