(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មី មីក្រូហ្វាយណាន់ និងជាថៅកែបុរីពិភពថ្មី បានប្រកាសឧបត្ថម្ភថវិកា៣ឆ្នាំជាប់គ្នាតែម្តង ដែលមានទឹកប្រាក់សរុប១១មឺុនដុល្លារ ជូនដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)។
មានវត្តមាននៅក្នុងកម្មវិធីរាត្រីសមោសររបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ អ្នកឧកញ៉ា ដែលគេគ្រប់គ្នាដឹងថា ជាអ្នកមានចិត្តល្អនោះ បានប្រកាសថា នៅឆ្នាំទី១ លោកសូមឧបត្ថម្ភ២មឺុនដុល្លារ នៅឆ្នាំទី២ ឧបត្ថម្ភ៣មឺុនដុល្លារ និងឆ្នាំទី៣ ឧបត្ថម្ភ៦មឺុនដុល្លារ។
លោក ហ៊ុយ វណ្ណ: និងថ្នាក់ដឹកនាំសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ហុង ពីវ និងលោកស្រី ចំពោះការចូលរួមឧបត្ថម្ភទឹកប្រាក់ដ៏ច្រើនបែបនេះ ដើម្បីឲ្យ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា អាចបន្តការងារពង្រឹង និងលើកស្ទួយលើវិស័យព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងឡើង។
សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសររបស់ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានប្រព្រឹត្តទៅ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា អ្នកឧកញ៉ា និងសប្បុរសជនជាច្រើនទៀត ដែលបានទុកការឧបត្ថម្ភ ដល់កម្មវិធីរាត្រីសមោសរ របស់ ស.ស.ស.ក៕