(ភ្នំពេញ)៖ អ្នកជំនាញល្បីៗក្នុងវិស័យទេសចរណ៍សុទ្ធតែបានមើលឃើញសក្ដានុពលទេសចរណ៍នៅខេត្តកែប និងកំពត ដែលកំពុងក្លាយជាកំណប់ត្បូងក្នុងតំបន់ ពួកគេបានធ្វើសិក្ខាសាលារួមគ្នាមួយដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅក្នុងខេត្តតំបន់ឆ្នេរទាំងពីរនេះជូនអ្នកពាក់ព័ន្ធ ក៏ដូចជាភ្ញៀវទេសចរផងដែរ។

សិក្ខាសាលានេះគឺនិយាយពីកំណប់ត្បូងនៃឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ "Hidden Cambodia" នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON Riverside ក្នុងរាជធានីភ្នំពេញ និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធ Zoom។ សិក្ខាសាលានេះដែរបានប្រមូលផ្ដុំគ្នាចំនួន៨០នាក់ចូលរួមនៅនឹងកន្លែង និង៧០នាក់បន្ថែមលើអ៉ីនធឺណិត។ សិក្ខាសាលាដ៏មានសារសំខាន់នេះបានផ្តល់នូវបទបង្ហាញដ៏ស៊ីជម្រៅពីវាគ្មិនកិត្តិយស ដោយររំលេចពីភាពសម្បូរបែបនវប្បធម៌ សម្រស់ធម្មជាតិ និងសក្តានុពលនៃការអភិវឌ្ឍដ៏គួរឱ្យរំភើបនៃគោលដៅឆ្នេរសមុទ្រទាំងនេះ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីបំភ្លឺលើបទពិសោធន៍ប្លែកៗ ការរកឃើញថ្មី ភាពរីករាយក្នុងការធ្វើម្ហូប និងវិស័យទេសចរណ៍ទាំងមូលនៃតំបន់ឆ្នេរនៃប្រទេសកម្ពុជា ជាពិសេសខេត្តកែប និងកំពត។

លោក Jef Moons ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ttngai Bang Chatt by Kep West បានចាប់ផ្តើមបើកសិក្ខាសាលាជាផ្លូវការជាមួយនឹងពាក្យពេចន៍មួយចំនួនអំពីអត្តន័យនៃការបង្កើតគោលដៅទេសចរណ៍ និងបង្ហាញអ្នកចូលរួមអំពីបេតិកភណ្ឌវប្បធម៌ និងសារសំខាន់ប្រវត្តិសាស្រ្តនៃខេត្តកែប និងខេត្តកំពត។

លោក David Moons ប្រធានផ្នែកទីផ្សារឌីជីថលនៅ Knai Bang Chatt by Kep West ដែលបានបង្ហាញទេសភាពដ៏គួរឱ្យទាក់ទាញ និងកំណប់ទ្រព្យក្នុងតំបន់ ហើយបានរំលែចបទពិសោធន៍ដែលឆ្នេរសមុទ្រដ៏អស្ចារ្យ ត្រូវបានផ្ដល់ជូន។

លោក Jacques Guichandut ស្ថាបនិក និងនាយកគ្រប់គ្រងAll Dreams Cambodia និងជាអ្នកដឹកនាំយុទ្ធនាការ DestinationCambodge 2024 បានពិភាក្សាអំពីសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។

លោក លូ ម៉េង សហប្រធានក្រុមទេសចរណ៍ "ក្រុមខ" វិស័យឯកជន បានផ្តល់ការយល់ដឹងដ៏មានតម្លៃអំពីទិដ្ឋភាពទេសចរណ៍បច្ចុប្បន្ន និងឱកាសនាពេលអនាគត។

លោក Guy Porré និងលោកស្រី Nathalie Chaboche ម្ចាស់ចម្ការម្រេច La Plantation ខេត្តកំពត បានផ្តល់ការមើលឃើញពីទិដ្ឋភាពធ្វើម្ហូបដ៏រស់រវើក និងសក្ដានុពលកសិកម្មនៃតំបន់។

លោក Paul Ferber ស្ថាបនិកនៃអង្គការអភិរក្សសមុទ្រកម្ពុជាបានលើកឡើងពីសារសំខាន់នៃការការពារបរិស្ថាន និងការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។

សិក្ខាសាលា Hidden Cambodia បានបង្ហាញដោយជោគជ័យនូវសក្ដានុពលដែលមិនអាចកាត់ថ្លៃបាននៃខេត្តកែប និងកំពត ដោយផ្ដល់ចំណាប់អារម្មណ៍លើវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ឆ្នេរដ៏គួរឱ្យទាក់ទាញទាំងនោះ។ ជាមួយនឹងការបង្ហាញព័ត៌មាន និងការពិភាក្សាប្រកបដោយការចូលរួមព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែកក្នុងការលើកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ចម្រុះរបស់កម្ពុជា និងទាក់ទាញវិនិយោគិនសក្តានុពល និងអ្នកធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ៕