Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ ពេលពិនិត្យសុខភាព, ខ្ញុំកំពុងរង់ចាំ​លទ្ធផលនៅថ្ងៃស្អែក»

31-08-2016 18:04

(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែសីហានេះ បានបញ្ជាក់ថា លទ្ធផលនៃការពិនិត្យសុខភាព របស់សម្តេចនឹង បានដឹងនៅថ្ងៃស្អែក ហើយសម្តេចក៏បានអរគុណដល់ បងប្អូនជនរួមជាតិ ដែលបានជូនពរសម្តេច ក្នុងរយៈពេលនៃការពិនិត្យសុខភាពនេះ។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងកំឡុងពេលរង់ចាំលទ្ធនៃការពិនិត្យសុខភាពនេះ សម្តេចបានឆ្លៀតពេល ដើរតាមផ្សារនៅប្រទេសសង្ហបុរីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook សម្តេចយ៉ាងដូច្នេះថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរខ្ញុំក្នុងរយះពេល នៃការពិនិត្យសុខភាព។ ពេលនេះកំពុងរង់ចាំលទ្ធផល ដែលថ្ងៃស្អែកនឹងបានដឹង។ ក្នុងពេលរង់ចាំឆ្លៀតពេល ដើរមើលតាមផ្សារនៅសាំងកាពួ»

សូមជម្រាបថា សម្តេចតេជោ កំពុងស្ថិតប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព តាមការកំណត់របស់វេជ្ជបណ្ឌិត ដោយពុំមានជំងឺដែលត្រូវបារម្ភនោះទេ ដែលការពិនិត្យសុខភាពនេះ ជាការកំណត់របស់ វេជ្ជបណ្ឌិត ដែលតម្រូវ ឱ្យមានការពិនិត្យសុខភាពឡើងវិញ តាមពេលវេលាដែលកំណត់ ដោយក្រុមគ្រូពេទ្យកម្ពុជា សហការជាមួយគ្រូពេទ្យសិង្ហបុរី៕