(ភ្នំពេញ)៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាប ទីតាំងដែលមានការបង្កប់នូវល្បែងភ្នាល់អនឡាញ គ្មានច្បាប់អនុញ្ញាត ២កន្លែង ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនៅទីតាំងបង្កប់ល្បែងភ្នាល់អនឡាញ គ្មានច្បាប់អនុញ្ញាត ២កន្លែង បានធ្វើឡើងស្រមអនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕