សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភដល់ស្ដ្រីម្នាក់ មានជំងឺទឹកនោមផ្អែម និងរលាកបាតភ្នែកធ្ងន់ធ្ងរ
31-08-2016 16:59
(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង អាហារបំប៉នសុខភាព ១កេស ឃីត៤ (មុង ភួយ ក្រមា សារុង) និងថវិកាមួយចំនួន ជូន អ៊ំស្រី ធីម ឆេងណៃ អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងមានជំងឺទឹកនោមផ្អែម និងរលាកបាតភ្នែកធ្ងន់ធ្ងរ។
បន្ទាប់ពីបានសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួចមក លោកស្រីអគ្គលេខាធិការរងទី ១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងបានចាត់ឲ្យក្រុមការងារជូនអ្នកជំងឺ ទៅពិនិត្យ និងទទួលការព្យាបាលជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះកុសុមៈ។
បន្ទាប់ពីព្យាបាលជំងឺទឹកនោមផ្អែមរួច នឹងបញ្ចូនគាត់ទៅវះកាត់ព្យាបាលភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ៕