(ភ្នំពេញ)៖ ប្រទសកម្ពុជា បានស្នើឲ្យប្រទេសថៃ ជួយសម្រួលដល់ការនាំចូលទៅក្នុងប្រទេសថៃ និងការឆ្លងកាត់ទៅកាន់ប្រទេសទីបី នូវផលិតផលកសិកម្មពីកម្ពុជា ដូចជា ដំឡូងមី ពោត សណ្តែក និងល្ពៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការចំរុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅទីក្រុងបាងកក នាថ្ងៃទី ២៥-២៦ ខែសីហា ឆ្នាំ២០១៦ ។
ការស្នើសុំធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការចំរុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងកិច្ចប្រជុំ JC កម្ពុជា-ថៃ លើកទី១០ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ដន ប្រាម៉ាត់វិណៃ រដ្ឋមន្រ្តីការបរទេសថៃ៕