(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហម នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីកាកបាទក្រហម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង អ្នករស់នៅ ជាមួយមេរោគអេដស៍ ស្ត្រីទុរគត៌ ចំនួន៣៦គ្រួសារ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
លោកអភិបាលរង បានថ្លែងថា អំណោយដែលត្រូវចែកជូននាពេលនេះក្នុង១គ្រួសារៗទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់មាន ភួយ១ មុង១ សារុង១ ក្រមា១ រួមនឹងថវិកា៣ម៉ឺនរៀល ។
ក្នុងឱកាសនោះលោក ឌី រ័ត្នខេមរុណ បានពាំនាំនូវក្តីនឹករលឹកយ៉ាងក្រៃលែង ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋថា ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមានដោយផ្ទាល់ក្តី ប៉ុន្តែចិត្តរបស់សម្តេចប្រធាន កាកបាទក្រហមកម្ពុជា តែងឋិតនៅក្បែរបងប្អូនជានិច្ច។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋ ក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសពលរដ្ឋផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា។ ក្នុងនោះលោកអភិបាលរង ក៏បាននាំនូវការ យកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញផងដែរ។
លោកប្រធានអនុសាខាកាកបាទក្រហម ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅដោយអនាម័យជានិច្ច ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែង បន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស ជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ បានណែនាំប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យរួសរាន់ទៅធ្វើ អត្តសញ្ញាណឲ្យទាន់ពេលវេលា ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ចុះឈ្មោះឆ្នោត និងបោះឆ្នោត ឆ្នាំ២០១៧ខាងមុខ៕