(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៣គោលដៅ នាយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៤១១គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៣គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៤១១គ្រឿង ម៉ូតូ និងPassapp ចំនួន ៣៨៦គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖
*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន៨នាក់ រកឃេីញវិជ្ជមាន២នាក់ (ចិន)។
*ទី២៖ធ្វើតេស្តរកសារធាតុញៀន ១នាក់ អវិជ្ជមាន
*ទី៣៖ត្រួតពិនិត្យអាវុធជាតិផ្ទុះលេីរថយន្តចំនួន ៤៦គ្រឿង (គ្មានអាវុធឆ្លងកាត់)។
*ទី៤៖ឃាត់រក្សាទុករថយន្ត៤គ្រឿង ពាក់ព័ន្ធករណីគ្រឿងញៀន៣ករណី បេីកបរក្នុងស្ថានភាពស្រវឹង១ករណី
និងម៉ូតូ៤គ្រឿងពាក់ព័ន្ធករណីកែច្នៃសុីមាំងខុសបច្ចេកទេស គ្មានស្លាកលេខ និងបេីកបរក្នុងស្ថានភាពស្រវឹង។
*ទី៥៖ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន១នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៦៖ឃាត់ខ្លួនបាន៧នាក់ (ប៉ាគីស្ថាន២នាក់ ចិន១នាក់ និងវៀតណាម១នាក់)ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។
គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕