(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្នមន្រ្តី ទទួលបេសកម្មពិសេស និងជាប្រធានអនុគណកម្មការសាងសង់ស្តូបឈ្នះឈ្នះ អន្លង់វែង បានដឹកនាំក្រុមការងារអញ្ជើញ ពិនិត្យវឌ្ឍនភាពសាងសង់ស្តូប នៅលើខ្នងភ្នំ២០០ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លទ្ធផលសរុប នៃការសង់តួរស្តូបទាំងមូលសរុប បានចំនួន៩៥ភាគរយហើយ។ ក្នុងឱកាសនោះ កិត្តសង្គហបណ្ឌិតប្រធានអនុគណកម្មការ បានកោតសសើរក្រុមការងារសាងសង់ ដែលបានខិតខំសាងសង់មានលទ្ធផលល្អ ប្រសើរ។

លោកបានផ្តាំផ្ញើឲ្យក្រុមការងារបន្តរខិតខំសាងសង់ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្លង់សាបត្យកម្មសំណង់ និងទាន់ពេលវេលាកំណត់ នៃការគ្រោងសម្ពោធ ក្នុងបំណាច់ឆ្នាំ២០២៤ ព្រោះសមិទ្ធផលនេះគឺជាប្រវត្តិសាស្រ្ត ជាតិ នៃនយោបាយឈ្នះឈ្នះ ដែលមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលត្រូរក្សាទុកសម្រាប់ការសិក្សារៀនសូត្រ ទុកជូនអ្នកជំនាន់ក្រោយ៕