(កណ្តាល)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន១៥០ទីតាំង នៅទូទាំងខេត្តកណ្តាល។

ការបើកការដ្ឋាននេះ ក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​៕