(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ស ប៊ុនសឿង មេបញ្ជាការរង បន្ទាប់ពីមានការ សម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន មួយចំនួនធំ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យភ្នាក់ងារ Fresh News ដឹងនាព្រឹកថ្ងៃទី៣១ ខែសីហានេះថា ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លូននៅថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ដោយទី១-ឈ្មោះ សាន់ វ៉ាន់មីន អាយុ៣៦ឆ្នាំ ដកហូតបាន ថ្នាំប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ២កញ្ចប់ និងប្រភេទគ្រាប់៣គ្រាប់ និងជនសង្ស័យទី២-ឈ្មោះ សម្បត្តិ ប៊ុនរ៉ន អាយុ១៧ឆ្នាំ ដកហូតគ្រឿងញៀន៦កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង និងនាឡិកាដៃ១ ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕