Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរស់នៅ បុរីពិភពថ្មីផ្សារដីហុយ អត់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារអាចទៅធ្វើបាន ខណៈនគរបាលកំពុងធ្វើជូន

31-08-2016 13:56

(ភ្នំពេញ)៖ នគរបាលខណ្ឌសែនសុខនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បានចល័តស្ថានីយ៍ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបំពេញបែបបទសៀវភៅស្នាក់នៅ ពីសាលាឆទាន ភូមិដីថ្មី ទៅក្នុងបរិវេណបុរីពិភពថ្មីផ្សារដីហុយ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងឡាយណា រស់នៅក្នុងបុរីមួយនេះ និងរស់នៅក្បែរផ្សារដីហុយសូមអញ្ជើញទៅធ្វើបាន បើអត់ទាន់មាន។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋភាគច្រើនរស់នៅ ក្នុងបរិវេណបុរីពិភពថ្មី ផ្សារដីហុយ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី មិនទាន់មានអត្តសញ្ញាណប័ណ្ណ បើមន្រ្តីរបស់លោក បានប្តូរពីកន្លែងចាស់មកដាក់នៅទីនេះវិញ ដើម្បីបន្តធ្វើជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អធិការនគរបាលខណ្ឌទាំង១២ បានបើកយុទ្ធនាការធ្វើ និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាពេលយប់តែម្តងចាប់ពីម៉ោង៦ដល់ម៉ោង១០៕