(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ខណៈដែលតំបន់ជាច្រើននៅក្នុងពិភពលោកគ្រូ ទទួលរងវិបត្តិសង្រ្គាម ហើយក៏នាំឲ្យមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោកផងនោះ មានប្រទេសចំនួន៥ ដែលកំពុងកើបលុយ ពីការលក់អាវុធ ខណៈប្រទេស២ ក្នុងចំណោម៥ កំពុងទទួលបានផលចំណេញពីការលក់អាវុធ ក្នុងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។

ការថ្លែងរបស់ លោកបណ្ឌិត កា ម៉ាធុល បែបនេះបានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ជុំវិញប្រធានបទ «តើអ៉ីស្រាអែល នឹងហ៊ានវាយប្រហារតំបន់ Rafah ដើម្បីកម្ទេចក្រុមហាម៉ាស់ ប្រឆាំងនឹងសំឡេងអន្តរជាតិដែរ ឬ ទេ»?

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសរបស់លោកបណ្ឌិត កា ម៉ាធុល ដែលមានខ្លឹមសារដូចតទៅ៖