(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា «ការបង្វែរស្ថានការណ៍សង្រ្គាមដែលកំពុងរាលដាលជុំវិញតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅតំបន់សមុទ្រក្រហម ដែលត្រូវក្រុមហ៊ូទី នៃប្រទេសយេមែន បង្កជាវិបត្តិក្នុងការដឹកជញ្ជូនទំនិញនោះ គឺជាយុត្តិសាស្រ្តមួយរបស់អាមេរិក នៅក្នុងការបំបែកសម្ព័ន្ធរបស់ចិន ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា»

បើតាមអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាខាងលើ យ៉ាងណាមិញយុត្តិសាស្រ្តនេះបើទោះជាអាមេរិកចង់ដាក់សម្ពាធលើប្រទេសចិនក៏ពិតមែន ប៉ុន្តែបើសិនជាសង្រ្គាមបន្តអូសបន្លាយកាន់តែយូរ នោះអ៉ីស្រាអែលក៏ជួបវិបត្តិវិញដូចគ្នា។

ខាងក្រោមនេះគឺជាកិច្ចសម្ភាសរបស់ លោកបណ្ឌិត កា ម៉ាធុល ដែលមានខ្លឹមសារដូចតទៅ៖