(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា «បើទោះជាមានការគំរាមក្នុងការប្រើប្រាស់ទ័ពជើងគោកវាយប្រហារ លើក្រុមហាម៉ាស់ នៅទីក្រុង Rafah ហើយនាំឲ្យមានការប្រឆាំង និងព្រួយបារម្ភជាច្រើនពីសំណាក់អង្គការអន្តរជាតិ និងបណ្ដាប្រទេសនានាលើពិភលោកពិតប្រាកដមែន ប៉ុន្តែអ៉ីស្រាអែល អាចនឹងវាយប្រហារលើហាម៉ាស នៅពេលដែលមានការបាញ់តបតវិញពីសំណាក់ក្រុមហាម៉ាស់ នៅក្នុងការវាយប្រហាររយៈទ័ពអាកាសនេះវិញតែប៉ុណ្ណោះ»

ការលើកឡើងរបស់អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិខាងលើបានធ្វើឡើង នៅក្នុងកិច្ចជាសម្ភាសន៍នៃកម្មវិធី Fresh News នាថ្ងៃសៅរ៍ សប្ដាហ៍មុន លើប្រធានបទ «តើអ៉ីស្រាអែល នឹងហ៊ានវាយប្រហារតំបន់ Rafah ដើម្បីកំទេចក្រុមហាម៉ាស់ ប្រឆាំងនឹងសំឡេងអន្តរជាតិដែរ ឬទេ»?

ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរបស់ លោកបណ្ឌិត កា ម៉ាធុល ដែលមានខ្លឹមសារដូចតទៅ៖