(ភ្នំពេញ)៖ សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា (ស.ស.ប.ក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។

សមាគមនេះ បានចាត់ទុកថា ការគំរាមកំហែងនេះ វាបាន បង្កឱ្យមានផលប៉ះពាល់ ការបាត់បង់នូវទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។

ទង្វើគំរាមកំហែងនេះ ផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា៧១ ដែលត្រូវយកមកអនុវត្តក្នុងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ សកម្មភាពខាងលើ ដែលគណបក្សនយោបាយមួយនោះបានកំពុងប្រព្រឹត្តិ គឺ ជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាស់ណាស់។

សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា (ស.ស.ប.ក) បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសូមគាំទ្រចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា (ស.ស.ប.ក) សូមស្នើរឱ្យក្រសួងមហាផ្ទៃ ចាត់វិធាន ការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះគណបក្សនយោបាយដែលកំពុង គំរាមកំហែង និងបង្កឱ្យមានបញ្ហា ដល់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះ។

សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា (ស.ស.ប.ក) សូមប្រកាសចូលរួមប្តេជ្ញាការពារឱ្យបាននូវ សុខសន្តិភាពឱ្យបានល្អ ព្រមទាំងសូមធ្វើការអំពាវនាវដល់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ទូទាំងប្រទេស បោះឆ្នោតជូន សមាជិកព្រឹទ្ធសភា ដែលខ្លួនពេញចិត្ត និងកុំមានការភ័យខ្លាចចំពោះសកម្មភាពនៃការគំរាម កំហែងនេះ៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ ស.ស.ប.ក៖