Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារថ្លែងអំណរគុណជូនចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើសារជូនពរក្នុងថ្ងៃខួបកំណើត

19-02-2024 16:16

(ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដែលផ្ញើសារជូនពរលោក ក្នុងឱកាសថ្ងៃខួបកំណើត។

តាមរយៈលិខិតថ្លែងអំណរគុណនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទ និងភរិយា មានសេចក្តីសោមនស្សរីករាយក្រៃលែងឥតឧបមា និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយ បានទទួលនូវសព្ទសាធុការពរដ៏ថ្លៃថ្លា ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពី សម្តេចមហាបវរធិបតី ក្នុងឱកាសខួបកំណើតរបស់ខ្ញុំបាទ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងបុណ្យបារមីបុព្វបុរសខ្មែរថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ការពារ និងប្រទានពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ បណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ច និរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»