(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួរថាតើ ហេតុអ្វីបានជាពិភពលោកមានការព្រួយបារម្ភនឹងប្រឆាំងខ្លាំង ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល តាមរយៈកងទ័ពជើងគោកខ្លាំងម្ល៉េះ បើបច្ចុប្បន្ននេះ អ៉ីស្រាអែល បាននិងកំពុងវាយប្រហារតាមរយៈផ្លូវអាកាសស្រាប់ហើយនោះ? លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា៖ «កត្តាដែលនាំឱ្យពិភពលោកបារម្ភ និងប្រឆាំងខ្លាំងលើការវាយប្រហាររបស់អ៉ីស្រាអែល លើក្រុមហាម៉ាស ដោយទ័ពថ្មើរជើង ព្រោះនឹងនាំឲ្យមានការសម្លាប់រង្គាល អាចឈានដល់ការបាត់បង់ជីវិតជនស៊ីវិលកាន់តែច្រើនថែមទៀត ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នេះ ខណៈការវាយប្រហារតាមទ័ពអាកាសជាពេលបច្ចុប្បន្ន មានលក្ខណៈជាការបន្សាបឥទ្ធិពលរបស់ក្រុមហាម៉ាស់តែប៉ុណ្ណោះ»

ការថ្លែងបែបនេះរបស់ លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដោយជជែកលើប្រធានបទ៖ «តើអ៊ីស្រាអែល នឹងហ៊ានវាយប្រហារតំបន់ Rafah ដើម្បីកំទេចក្រុមហាម៉ាស់ ប្រឆាំងនឹងសំឡេងអន្តរជាតិដែរ ឬ ទេ»?

សូមទស្សនាការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ ដែលមានខ្លឹមសារដូចតទៅ៖