(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើឡើងថា «អាមេរិក និងអ៉ីស្រាអែល បាននិងកំពុងផុងខ្លួននៅក្នុងសង្រ្គាមនៅកាហ្សា ដែលពិបាកក្នុងការបញ្ឈប់ ប្រសិនជាមិនអាចកម្ទេចក្រុមហាម៉ាស់បាន។ ហើយបើសិនជាបន្តកម្ទេចក្រុមហាម៉ាស ច្បាស់ណាស់នឹងប៉ះពាល់ខ្លាំងទៅលើសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ដោយតែការប៉ះពាល់ដល់ជនស៊ីវិល ដែលអ៉ីស្រាអែលពិបាកក្នុងការបែងចែក»

ការថ្លែងរបស់លោកបណ្ឌិត កា ម៉ាធុល បែបនេះឆ្លើយតបសំណួររបស់កម្មវិធី Fresh Talk កាលពីថ្ងៃសៅរ៍កន្លងទៅ លើប្រធានបទ «តើអ៉ីស្រាអែល នឹងហ៊ានវាយប្រហារតំបន់ Rafah ដើម្បីកម្ទេចក្រុមហាម៉ាស់ ប្រឆាំងនឹងសំឡេងអន្តរជាតិដែរ ឬទេ?»

សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍ខាងក្រោមដូចតទៅ៖