(ភ្នំពេញ)៖ សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ា​ណែត មានអាយុ៦ខែហើយ។ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប៉ែន បូណា និង​លោក តាន់ ហ្សង់ហ្វ្រង់ស័រ អតីតអ្នកសារព័ត៌មានដ៏មានប្រជាប្រិយនៅកម្ពុជា បានរួមគ្នាមកធ្វើបច្ចុប្បន្នភាពសមិទ្ធ​ផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល៦ខែនេះ។

តាមរយៈវេទិកាលើកទី២ ជាមួយអ្នកសារព័ត៌មាន, លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញសមិទ្ធផលការងារដែលសម្រេចបាននៅ​ក្នុង​ប្រទេស។ ដោយឡែក លោក តាន់ ហ្សង់ហ្វ្រង់ស័រ បង្ហាញសមិទ្ធផលនៃបេសកកម្មការទូត។

រដ្ឋមន្ត្រីទាំងពីររូប បានបង្ហាញសេចក្តីសន្និដ្ឋានរបស់ខ្លួនថា ៦ខែនៃការដឹកនាំរបស់សម្តេចធិបតី សម្រេចបានសមិទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលទាំងក្របខណ្ឌក្នុងប្រទេស និងក្រៅប្រទេស។

ខាងក្រោមនេះ ជាវីដេអូទាំងស្រុងនៃវេទិការវាងលោក ប៉ែន បូណា និងលោក ហ្សង់ហ្វ្រង់ស័រ ជាមួយអ្នកសារព័ត៌មាន៖