(កោះកុង)៖ ពលរដ្ឋខេត្តកោះកុង បានស្វាគមន៍កណ្តាប់ដៃដែករបស់អាជ្ញាធរខេត្តដឹកនាំដោយលោក ហាក់ ឡេង អភិបាលរងខេត្ត និងក្រុមការងារគណៈបញ្ជាការឯកភាពក្រុង ស្រុកចុះបិទទីតាំងលែ្បងផ្សងសំណាង អនឡាញ ឆ្នោតឡូតូ ជល់មាន់ និងល្បែងស៊ីសងនានា ដែលមានទីតាំងនៅតាមមូលដ្ឋានក្រុង ស្រុកបានចំនួន៦៤ទីតាំង។

លោក ហាក់ ឡេង បានឲ្យដឹងថា ក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ អាជ្ញាធរបានអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យអាជ្ញាធរគ្រប់បណ្តាខេត្តបង្រ្កាបល្បែងផ្សងសំណាងគ្រប់ប្រភេទមិនឲ្យមាន ដើម្បីភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

លោក ហាក់ ឡេង បានបន្តថា ការចុះបិទអាជីវកម្មល្បែងផ្សងសំណាងតាមអនឡាញ ឆ្នោតឡូតូ ជល់មាន់បានចំនួន៦៤ទីតាំង ហើយក្រុមការងារបានធ្វើកិច្ចសន្យាហាមមិនឲ្យមានបើកបន្ត បើម្ចាស់ទីតាំងនៅប្រព្រឹត្ត គឺម្ចាស់ទីតាំងនិងប្រឈប់មុខនិងផ្លូវជាធរមាន។ នាពេលនេះដែរ លោកបានឲ្យចៅសង្កាត់ មេឃុំមេភូមិ និងប៉ុស្តិ៍រដ្ឋបាលចុះពិនិត្យដោយយកចិត្តទុកដាក់នេះ ដើម្បីសុវត្តិភាពប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននីមួយៗមានការសប្បាយចិត្តក្នុងការប្រើកណ្តាលដៃដែករបស់អាជ្ញាធរបានចុះបិទទីតាំងអាជីវកម្មល្បែងផ្សងសំណាងឆ្នោតឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញ។

ពលរដ្ឋបានបន្តថា បើមានល្បែងសុីសងនៅតាមភូមិឃុំគឺតែងមាអំពើហឹង្សាក្នុងគ្រួសារ និងមានចោកម្ម បាត់បង់ទ្រព្យសម្បតិ្តពលរដ្ឋ ហើយពលរដ្ឋដេកក៏មិនលក់ដោយខ្លាចបាត់របស់របរគាត់៕