(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះ គណបក្សនយោបាយ និងសង្គមស៊ីវិលជាង៣០ហើយ ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសគណបក្សភ្លើងទៀន ចំពោះទង្វើគំរាមកំហែងដល់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត។

គណបក្សនយោបាយ និងសង្គមស៊ីវិលទាំងនោះ បានចាត់ទុកថា ទង្វើគណបក្សភ្លើងទៀន ជាការគំរាមកំហែង ការរំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលផ្ទុយទៅនឹង មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ខាងក្រោមនេះជាបញ្ជីឈ្មោះគណបក្សនយោបាយ និងសង្គមស៊ីវិល ដែលបានថ្កោលទោសគណបក្សភ្លើងទៀន៖

* គណបក្សនយោបាយ៖

១៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
២៖ គណបក្សមូលីណាកា
៣៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ
៤៖ គណបក្សអំណាចប្រជាពលរដ្ឋ
៥៖ គណបក្សឯកភាពជាតិខ្មែរ
៥៖ គណបក្សខ្មែរតែមួយ
៧៖ គណបក្សមហាសាមគ្គីជាតិខ្មែរ
៨៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៩៖ គណបក្សនគរប្រជាធិបតេយ្យ
១០៖ គណបក្សចលនាប្រជាធិបតេយ្យ
១១៖ គណបក្សធម្មាធិបតេយ្យ
១២៖ គណបក្សយុវជនកម្ពុជា

* សង្គមស៊ីវិល៖

១៖ សមាគមក្រុមការងារ១០០រាត្រី
២៖ អង្គការ-សមាគមទាំង១២
៣៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៤៖ សមាគមយុវជនខ្មែរមហានគរ
៥៖ សហជិព-សមាគម-ក្រុមហ៊ុនទាំង១០