(បាត់ដំបង)៖ ក្រោមការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសជួញដូរ និងដឹកជញ្ជូនសត្វព្រៃ មួយករណី ដែលឈ្មួញទុច្ចរិតកំពុងលួចដឹកជញ្ជូនក្នុងទិសដៅពីខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ នាយប់រំលងអាធ្រាត្រចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
ប្រតិបត្តិការនេះ កម្លាំងនគរបាល បានរឹបអូសសត្វព្រៃ ចំនួន ០២ប្រភេទ គឺសត្វអណ្តើករស់ចំនួន ២០៧គីឡូក្រាម និងសត្វពស់រស់ចំនួន ១៦ គីឡូក្រាម។
មន្រ្តីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមការបង្ក្រាបរួចមក សត្វព្រៃទាំង២ប្រភេទនេះត្រូវបាន បញ្ជូនទៅកាន់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តទៀត ខណៈដែលជនល្មើស បានរត់គេចខ្លួនបាត់៕