(កំពត)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត ដឹកនាំដោយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ២នាក់ រួមនឹងគ្រឿងញៀន១១កញ្ចប់។ ប៉ុន្តែខណៈដែលកំពុងឆែកឆេនោះ មន្ដ្រីជំនាញរកឃើញឈើខុសច្បាប់ ៣៤កំណាត់ បន្ថែមទៀត នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ឡូ ប៊ន អាយុ៥៤ឆ្នាំ (ម្ចាស់ផ្ទះ) ទី២-ឈ្មោះ ប៉ុក វិបុល អាយុ២៧ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបាននាំទៅសាកសួរ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕