(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដឹកនាំមន្ដ្រីក្រោមឱវាទ រួមមាន លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត មន្រ្តីជំនាញ ចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែ ដែលស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យចំនួន២ខ្សែ ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទចំនួន១ខ្សែ ដែលមានប្រវែង៤៩៥ម៉ែត្រ ទទឹង៥ម៉ែត្រ។
លោក ប៊ុន លើត អភិបាលខេត្ត បានឲ្យដឹងថា ការស្ថាបនាផ្លូវក្រាលគ្រួសក្រហកទាំង៣ខ្សែ ជូនប្រជាពលរដ្ឋទាំង២សង្កាត់ ដែលផ្លូវត្រូវស្ថាបនាមានចំនួន៣ខ្សែនេះ គឺត្រូវចាក់គ្រួសក្រហមមុន ដើម្បីធ្វើជាគ្រិះឲ្យបានរឹងមាំដើម្បីគ្រោងនឹងឈាន ទៅចាក់បេតុងជូនបងប្អូន បន្តទៀតដើម្បីឲ្យគាត់បានងាយស្រួលក្នុងការធ្វើដំណើរចេញចូលបានងាយស្រួល។
លោកបានបន្តថា គំរោងស្ថាបនាផ្លូវ១ខ្សែ ដែលកំពង់ស្ថាបនាជិតហើយ នៅចំណុចភូមិ៤ មានបណ្តោយ៤៩៥ម៉ែត្រ ទទឹង៥ម៉ែត្រ ត្រូវប្រើនៅកញ្ចប់ថវិការរបស់សាលាខេត្ត តែចំពោះទិន្ន័យនៃថវិកា ដែលត្រូវចំណាយ មិនទាន់ដឹងទេ ព្រោះចាក់គ្រិះក្រោមឲ្យរឹងហើយ ត្រៀមចាក់បេតុងឲ្យក្នុងឆ្នាំ២០១៦នេះឲ្យហើយជាស្ថាបពរតែចំពោះផ្លូវ២ខ្សែទៀតនៅសង្កាត់ស្មច់មានជ័យ គឺធ្វើគ្រឹះឲ្យរឹងមាំដូចគ្នា តែការចាក់បេតុង លោកមិនហ៊ាននិយាយទេព្រោះ លោកចាក់នៅ ភូមិមុនសិន ហើយការអភិវឌ្ឍន៏នេះ គឺអភិវឌ្ឍន៏តាមដំណើរជំហានគីង្គក់ គង់តែចាក់បេតុងដូចគ្នា រីឯផ្លូវ១ចំនួនទៀត ដែលត្រូវស្ថាបនា ឡើងវិញផងដែរ។ លោក បានធ្វើការផ្តាំផ្ញើទៅបងប្អូនទាំងអស់ថា «បើបានផ្លូវល្អចូលរួមថែរក្សា និងធ្វើអនាម័យផងគឺដើម្បីយើងទាំងអស់គ្នា បើផ្លូវល្អទេសចរណ៏មានកំណើន ប្រជាពលរដ្ឋមានជីវភាពធូរធារ»។
ពលរដ្ឋទាំង២ភូមិបាន ថ្លែងអំណរគុណចំពោះថ្នាក់ដឹងនាំ ដែលបានស្ថាបនាផ្លូវឲ្យល្អឡើងវិញ ឲ្យពួកគាត់បានសម្រួលក្នុងធ្វើដំណើរបានស្រួល ព្រោះផ្លូវទាំងនេះ វាខូចដោយសារសម្ពាត ទឹកភ្លៀងក្នុងរដូវវស្សាធ្លាក់ខ្លាំងពេក ធ្វើឲ្យខូចស្ទើរទាំងស្រុង ហើយក្នុងពិបាកក្នុងការចេញចូលជាសិស្សសាលា តែឥឡូវបានផ្លូវពួកគាត់ និងរួមគ្នាថែរក្សាព្រោះផ្លូវរបស់ពួកគាត់ទាំងអស់គ្នា ដូច្នេះត្រូវតែថែរក្សា និងចូលធ្វើអនាម័យថែរក្សាបរិស្ថាន៕