(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់កែសម្រួលមាត្រា១០ថ្មី នៃព្រះរាជក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

បើតាមព្រះរាជក្រឹត្យ មាត្រា១០ ត្រូវបានកែសម្រួលដោយកំណត់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការ សម្រាប់ដំណើរការការងារប្រចាំថ្ងៃ ដែលមាន ទីតាំងស្ថិតនៅក្នុងក្រសួងបរិស្ថាន។

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដឹកនាំដោយអគ្គលេខាធិការ១(មួយ)រូប អមដោយអគ្គលេខាធិការរង មួយចំនួន ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យ។

ការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវកំណត់ដោយអនុក្រឹត្យ៕