(កោះកុង)៖  លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) សាខាខេត្តកោះកុង នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា (អ.ម.ត) សំណេះសំណាល និងចែកអំណោយជូនចាស់ជរាក្រីក្រគ្មានទីពឹងចំនួន៦០នាក់។

លោក ហាក់ ឡេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយលោកតាចាស់ជរាគ្មានទីពឹងខ្វះខាតជានិច្ចដោយសម្តេចទាំងទ្វេរនៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ចទោះបីសម្តេចមិនធ្វើនាយករដ្ឋមន្ត្រីក៏ដោយតែបេះដូងសម្តេចនៅតែមានលោកយាយលោកតាជានិច្ច។ ទោះបីអំណោយទាំងនេះវាតិចតួចមែនតែវាអាចធ្វើឱ្យលោកយាយ​ លោកតាបានដោះស្រាយក្នុងជីវភាពគ្រួសារបានធូរមួយគ្រាផងដែរ។

លោក ហាក់ ឡេង បានបន្តថា លោកយាយ លោកតាដែលមានកូនចៅប្រុសស្រីដែលបានប្រឡងបាក់ឌុបជាប់ហើយខ្វះខាតថវិកាបន្តការសិក្សាសូមឱ្យលោកតា លោកយាយនាំកូនចៅប្រុសស្រីដែលចង់សិក្សាបន្តមកទីសា្នក់ការ (អ.ម.ត) សាខាខេត្តកោះកុង លោកផ្តល់អាហារូបករណ៍សិស្ស-និសិ្សត សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តការសិក្សាដោយមិនបង់ថវិកាថ្លៃសាលាឡើយ។ 

លោកបានបន្ថែមថា សម្តេចទាំងទ្វេរតែយកចិត្តទុក្ខដាក់ដល់ប្អូនៗដែលចង់បន្តការសិក្សាតែក្នុងជីវភាពខ្វះខាត ហើយនេះជាឱ កាសដ៏ល្អមួយរបស់ក្រុមគ្រួសារលោកយាយលោកតាដែលមានកូនចៅចង់បន្តការសិក្សាដើម្បីឱ្យកូនចៅមានចំណេះដឹងក្នុងខ្លួន និងប្រែក្លាយយុវជនឆ្នើមហើយកែប្រែក្នុងជីវភាពគ្រួសារបានល្អប្រសើរផងដែរ។ អំណោយទាំងនោះរួមមានគ្រឿងឧបភោគបរិភោគ ខ្នើយ ភួយ និងថវិកា៥មុឺនរៀល៕