(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ប្រធានគណៈកម្មការរៀបចំការប្រឡង ជ្រើសរើសមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹងណែនាំដល់ប្រធានគណៈកម្មការរៀបចំការប្រឡង រាជធានី-ខេត្ត ទាំងអស់ឲ្យត្រៀមលក្ខណៈរៀបចំការប្រឡងនេះឲ្យបានល្អ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងលោក សក់ សេដ្ឋា បានណែនាំនូវបញ្ហាជាច្រើន ដូចជាការរៀបចំមណ្ឌលប្រឡង ការរៀបចំគណៈមេប្រយោគ គណៈកម្មការអនុរក្សជាដើម ធ្វើយ៉ាងណាឲ្យការប្រឡងមានលក្ខណៈត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕

ព័ត៌មានលំអិតសូមអានលិខិតទាំងស្រុង៖