Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសឡាវ បណ្តេញពលករវៀតណាម ខុសច្បាប់ជាង ៣,០០០នាក់ ត្រឡប់ទៅកាន់ប្រទេសពួកគេវិញ

31-08-2016 12:00

(ហាណូយ)៖ ពលករវៀតណាមជាង ៣,០០០នាក់ ត្រូវបានអាជ្ញាធរ ឡាវឃាត់ខ្លួន និងបញ្ជូនត្រឡប់ទៅ កាន់ប្រទេសរបស់ពួកគេវិញ តាមច្រកព្រំដែន Guang Tri ខេត្តភាគកណ្តាល នៃប្រទេសវៀតណាមជាប់នឹង ព្រំដែនឡាវ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

តាមសារព័ត៌មានរដ្ឋវៀតណាម VNA ក៏បានចេញផ្សាយ នៅថ្ងៃពុធនេះផងដែរថា ពលករខុសច្បាប់ ខាងលើនេះ ភាគច្រើនបានធ្វើដំណើរពីបណ្តាខេត្តភាគកណ្តាលវៀតណាម ចូលទៅធ្វើការនៅក្នុង ប្រទេសឡាវ ដោយគ្មានការចុះបញ្ជី និងអនុញ្ញាតត្រឹមត្រូវ។ អាជ្ញាធរវៀតណាមបានលើកឡើងថា ថ្មីៗនេះរដ្ឋាភិបាលឡាវ បានខិតខំពង្រឹងច្បាប់គ្រប់គ្រង ពលករបរទេសយ៉ាងខ្លាំង ដោយផ្តល់រយៈពេលចំនួន បីខែឲ្យពលករទាំងនោះ ធ្វើការចុះឈ្មោះឲ្យបានត្រឹមត្រូវ នៅតាមទីភ្នាក់ងារ សម្រួលផ្នែកច្បាប់នានា ដល់ពលកររបស់ឡាវ។

ទីភ្នាក់ងារគ្រប់គ្រងពលករ បរទេសរបស់ឡាវ ក៏ធ្លាប់បានប្រកាសផងដែរថា ខ្លួននឹងធ្វើការសម្រេចថា តើពលករដែលត្រូវបាន បណ្តេញចេញនោះ អាចបន្តទៅធ្វើការក្នុងប្រទេសឡាវ ជាថ្មីទៀតដែរឬមួយក៏យ៉ាងណា អំឡុងពេលដែលធ្វើការចុះបញ្ជីនោះ៕