(កណ្តាល)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល​ និងសមាជិកសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចុះចែកអំណោយសប្បុរសធម៌នៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ​ ភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

លោក​ ស្រ៊ុន ចន្ទសុវណ្ណ​ នាយក​សាលាអនុវិទ្យាល័យស្ទឹងជ្រៅ​ បានបញ្ជាក់ថា អនុវិទ្យាល័យស្ទឹងជ្រៅ បានជួបប្រទះនូវការលំបាកជាច្រើនដូចជាការលិចលង់នារដូវវស្សា ការហុយដីនៅរដូវប្រាំង ការខ្វះខាតសៀវភៅអានក្នុងបណ្ណាល័យ​ តម្រូវការជំនួយគាំទ្រលើមធ្យោបាយធ្វើដំណើររបស់សិស្សក្រីក្រ ឯកសណ្ឋាន សម្លៀកបំពាក់ និងសម្ភារសិក្សា​ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាជាដើម។​ ហេតុនេះ ហើយទើប និងគណៈគ្រប់គ្រងសាលាបានស្វែងរកជំនួយផ្សេងៗ​ ជាពិសេសតាមរយៈឯកឧត្តម ប៉ែន បូណា ជាមួយនឹងក្តីសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ​ ជាលទ្ធផល​សំេណេី​ និងសំណូមពរទាំងនោះត្រូវបានទទួលយកដោយ​សមាគមឧកញ៉ា​កម្ពុជា​ ក្រោមការដឹកនាំរបស់​ អ្នកឧកញ៉ា​ លី​ យ៉ុងផាត់ ផ្ទាល់។

ដូចអ្វីដែលបានលេីកឡេីងខាងលេី​ និងដោយមើលឃើញពីការខ្វះខាតជាក់ស្តែង​ អ្នកឧកញ៉ា​ លី​ យ៉ុង​ផាត់​ បានអនុម័តកញ្ចប់ថវិការបស់សមាគម​ និងកៀរគរសប្បុរសជន​ ដេីម្បីរៀបចំបង្កេីតកម្មវិធីសប្បុរសធម៌នេះឡេីង​ក្នុងគោលបំណងឆ្លេីយតបទៅនឹងតម្រូវការរបស់សាលា​ ក៏ដូចជាសិស្សានុសិស្សផ្ទាល់។ ដោយស្មារតីសាមគ្គីភាពនៃមហាគ្រួសារឧកញ៉ាកម្ពុជា​ ប្រមូលថវិកាបានចំនួនជាង​ ៥ម៉ឺន​ ៦ពាន់ដុល្លារ ​ដែលនឹងត្រូវបានប្រេីប្រាស់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា​ ឯកសណ្ឋានសិស្ស សម្ភារសិក្សា កង់ កាបូប សម្លៀកបំពាក់​ សៀវភៅអាន​ ធ្នេីដាក់សៀវភៅ​ និងជូនថវិកាដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលសិស្ស​ សរុប២៦៥នាក់។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងអំណរគុណដល់សប្បុរសជន និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា បានធ្វេីឱ្យកម្មវិធីកេីតឡេីងដែលបានបរិច្ចាគថវិកា​ ធនធាន​ និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ​ លោកគ្រូ​ អ្នកគ្រូ​ និងមាតាបីតាសិស្សនៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅនេះផងដែរ។

អ្នកឧកញ៉ាមានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ នឹងអាចប្រើប្រាស់ចំគោលដៅពិសេសដល់ការរៀបចំសោភ័ណភាពនៅក្នុងសាលា និងបានបំពេញតម្រូវការរបស់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងសាលាអនុវិទ្យាល័យស្ទឹងជ្រៅនេះតែម្តងដូចដែលសុភាសិតខ្មែរបានពោលថា៖ «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹងសំប៉ាន»

អ្នកឧកញ៉ា លី យ៉ុងផាត់ បានផ្តាំផ្ញេី​ និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹកខំប្រឹងប្រែងរៀនសូត្រ​ឱ្យខ្លាំងពូកែ ដេីម្បីជាទំពាំងស្នងឬស្សី​ សម្រាប់បន្តវេនក្នុងការថែរក្សា​ ការពារជាតិ​មាតុភូមិ​ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច​ និងប្រទេសជាតិរបស់យេីងទាំងអស់គ្នា​ ជាពិសេស​ជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ និងល្បែងអបាយមុខទាំងឡាយ​ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ដេីម្បីខ្លួនឯង​ គ្រួសារ​ និងសង្គមជាតិទាំងមូល៕