(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី១៧ ខែកុម្ភៈនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យ យានយន្តចំនួន ៤៤៣គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឱ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៤៤៣គ្រឿង ម៉ូតូ និង Pass App ចំនួន ១០៣គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

លទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន ៤គោលដៅនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិ សាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វេីការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៤៤៣គ្រឿង ម៉ូតូ និងPassapp ចំនួន ១០៣គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន២៨នាក់ រកឃើញវិជ្ជមាន២២នាក់ (ខ្មែរ) (កម្រិតជាតិអាកុលតិចតួចអប់រំណែនាំ)។
*ទី២៖ ធ្វើតេស្តរកសារធាតុញៀន (គ្មាន)។
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន២៩០គ្រឿង (គ្មានអាវុធឆ្លងកាត់)។
*ទី៤៖ ឃាត់រក្សាទុករថយន្ត១គ្រឿង និងម៉ូតូ៣គ្រឿងពាក់ព័ន្ធករណីកែច្នៃស៊ីមាំងខុសបច្ចេកទេស និងគ្មានស្លាកលេខ ។
*ទី៥៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន៨នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៦៖ ឃាត់ខ្លួនបាន២នាក់ (ខ្មែរ) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុនឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕