(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសអំពីលទ្ធផលនៃជំនួបរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង លោក  Dato Sri Hasan Melek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលធ្វើឡើងនៅទីស្តីការ ក្រសួងការបរទេស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។

នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានជំរុញ ឲ្យមានការចុះហត្ថលេខាបានឆាប់ក្នុងពេលខាងមុខ លើកិច្ចព្រមព្រៀងស្ដីពីការចៀសវាង យកពន្ធត្រួតគ្នា ដើម្បីបើកផ្លូវឲ្យប្រទេសទាំងពីរពង្រីកបន្ថែមទៀតនូវការផ្លាស់ប្ដូរពាណិជ្ជកម្ម។ លោកបានវាយតម្លៃខ្ពស់ចំពោះការ វិនិយោគទុន របស់ប្រទេសម៉ាឡេស៊ីនៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី ស្ថិតក្នុងលំដាប់ទីពីរ ក្នុងចំណោម ប្រទេសអាស៊ាន។

ខាងក្រោមនេះជាលទ្ធផលដែលប្រកាសដោយក្រសួងការបរទេស៖