(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្មេងប្រុសដែលម្តាយប្រកាសរក បន្ទាប់ពីបាត់ខ្លួនចេញពីបុរីចំការដូង នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនោះ បានរកឃើញវិញហើយ ដោយកម្លាំងនគរបាលខណ្ឌដង្កោ បាននាំក្មេងប្រុសនោះមកប្រគល់ជូនម្តាយរបស់គេវិញ។
ម្តាយជនរងគ្រោះ សូមអរគុណដល់កម្លាំងនគរបាលខណ្ឌដង្កោ ដែលបានស្វះស្វែងជួយរក និងសូមអរគុណដល់បងប្អូនរស់នៅ បុរីពិភពថ្មីខណ្ឌកំបូល ដែលបានជូនដំណឹងពីការរកឃើញកូនផងដែរ៕