(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២៣នាក់
* ករណីប្រើប្រាស់៤ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១១៧៤ករណី ឃាត់ខ្លួន២៧៨៧នាក់ (ស្រី២៥០នាក់)៕