(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារសិស្ស-និសិ្សតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សាខាខេត្តកោះកុង នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានសំណេះសំណាលជាមួយសិស្ស-និស្សិត (អ.ម.ត) ខេត្ត និងបានផ្តល់អាហារូបករណ៍ដល់សិស្ស និសិ្សត ក្រីក្រចំនួន១៧រូប ដើម្បីបន្តការសិក្សា។

លោក ហាក់ ឡេង បានលើកឡើងថា ថ្ងៃនេះក្រុមការងារគ្រប់គ្រងសិស្ស-និសិ្សតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សាខាខេត្តកោះកុង (អ.ម.ត) បានផ្តល់អាហារូបរណ៍សម្តេចទាំងទ្វេរផ្តល់ជូនដល់សិស្ស-និស្សិតក្រីក្រ មានបំណងចង់សិក្សាបន្តចំនួន១៧រូប ដើម្បីឱ្យបានសិក្សាបន្តដោយឥតបង់ថវិកាជូនសាលា។

លោក ហាក់ ឡេង បានបន្តថា៖ «មុន និងធ្វើការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត ក្រុមការងារ (អ.ម.ត) សាខាខេត្ត បានចុះពិនិត្យសិក្សា និងវ៉ៃតម្លៃដល់លំនៅដ្ឋានដើម្បីពិនិត្យពីជីវភាពការរស់នៅក្រុមគ្រួសារប្អូនៗ និងមានការសួរនាំពីអាជ្ញាធរមូលដ្ឋានផងដែរ មុននឹងយើងធ្វើការផ្តល់អាហារូបករណ៍របស់សម្តេចទាំងទ្វេរ។ ហើយការផ្តល់អារូបករណ៍ដោយមិនបានគិតថាកូនសមាជិកគណបក្សណាឡើយ ឱ្យតែមានជីវភាពគ្រួសារខ្វះខាតក្រីក្រ ហើយប្អូនៗចង់បន្តការសិក្សា»

លោក ហាក់ ឡេង បានផ្តាំផ្ញើដល់សិស្ស-និសិ្សតទាំងអស់ បើប្អូនៗទទួលបានអាហារូបករណ៍ហើយប្អូនត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យភាពជោគជ័យ ដើម្បីតបស្នងជូនសម្តេចទាំងទ្វេវិញដែលសម្តេចផ្តល់ទ្រព្យសម្បត្តិមហាសាលជូនប្អូនៗនាពេលនេះ បើយើងមានចំណេះវិជ្ជាក្នុងខ្លួន គឺអ្វីៗក៏មានដែរ។ ដូច្នេះប្អូនត្រូវប្រែក្លាយខ្លួនជាយុវជនល្អយុវជនឆ្លើមនៅក្នុងសង្គមពីព្រោះប្អូនៗ គឺជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។

សិស្ស-និស្សិតដែលទទួលបានអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សាខាខេត្តកោះកុងសរុប ១២៦នាក់៕