(អាមេរិក)៖ តាមការផ្សាយរបស់ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅមុននេះបន្តិច គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦,៨ រ៉ិចទ័រ បានវាយប្រហារតំបន់ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រ ពីកោះ Namatanai នៃប្រទេស ប៉ាពួរ ញូហ្គីណេ ដែលមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា។
ភ្លាមៗបែបនេះ គេនៅមិនទាន់ដឹងថា តើមានការខូចខាត ឬក៏ការព្រមានពីរលកយក្សស៊ូណាមិ ថានឹងអាចកើតមាននៅឡើយនោះទេ៕