(ឥណ្ឌូនេស៉ី)៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចូលកាន់តំណែងជាផ្លូវការអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍នយោបាយ-សន្តិសុខអាស៊ាន Dato’ Astanah Abdul Aziz មកពីប្រទេសម៉ាឡេស៊ី សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤-២០២៧។

ក្រោយពីពិធីចូលកាន់តំណែងជាផ្លូវការហើយ អគ្គលេខាធិការរងអាស៊ានថ្មីរូបនេះ ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ានផងដែរ។

តមកលោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចូលកាន់តំណែងជាផ្លូវការអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុក កិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង Nararya S. Soeprapto មកពីប្រទេសឥណ្ឌូណេស៊ី សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤-២០២៧។ ក្រោយពីពិធីចូលកាន់តំណែងជាផ្លូវការហើយ អគ្គលេខាធិការរងអាស៊ានថ្មីរូបនេះ ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន ពាក់ព័ន្ធនឹងកិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុងផងដែរ។

លុះនៅល្ងាចថ្ងៃដដែលនេះ លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារពេលល្ងាចរៀបចំដោយ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន លោកស្រី Tiffany McDonald ដើម្បីអបអរការជូនសារតាំងរបស់លោកស្រីជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ដល់អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងពិធីនោះក៏មានការអញ្ជើញ ចូលរួមពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានផងដែរ៕