(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៨ករណី ឃាត់ខ្លួន២៨នាក់
* ករណីប្រើប្រាស់១ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន១នាក់
* ⁠ករណីជួញដូរ៧ករណី ឃាត់ខ្លួន១២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១១៥៣ករណី ឃាត់ខ្លួន២៧៥៧នាក់ (ស្រី២៤៦នាក់)៕