(ព្រះសីហនុ)៖ ការស្រាវជ្រាវតាមបណ្តឹង Hotline កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ សមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌាចំនួន ៣នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ជនជាតិឥណ្ឌាដែលសមត្ថកិច្ចកម្ពុជាស្វែងរកឃើញតាមរយៈពាក្យបណ្តឹងចំនួន ០៤ករណី ដោយក្នុងនោះចំនួន ១៦នាក់ ចំពោះករណីនេះ រកឃើញជនជាតិឥណ្ឌានេះ ពុំមែនជាករណីចាប់បង្ខាំង ធ្វើទារុណកម្មនោះទេ ប៉ុន្តែ ជនជាតិឥណ្ឌា ទាំង៣នាក់ ចង់លាឈប់ពីការងារ និងមានបំណងវិលទៅប្រទេសកំណើតវិញ។

បើតាមនាយឧត្តមសេនីយ៍, នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ក៏មិនទទួលបានពាក្យបណ្ដឹងឱ្យស្វែងរកជនបរទេសនោះទេ។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សរុប ១,២៦៤ករណី មានមនុស្ស ៣,០១៣នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,១៩២សំណើ និងបិទសំណុំរឿង ៤០៤សំណើ (រកឃើញមនុស្ស ១,៨៤១នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៤ករណី៕