(ភ្នំពេញ)៖ នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើសន្និសីទកាសែត នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីបង្ហាញពីអំពីគោលបំណង នៃការបង្កើត ស.ស.ស.ក និងបេសកកម្មរបស់ ស.ស.ស.ក ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង២០រូបនិងមាន ទីប្រឹក្សា៦រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន។ រហូតមកទល់ថ្ងៃទី៣១ ខែសីហានេះ ស.ស.ស.ក ទទួលបានសមាជិកជាគ្រួសារ អ្នកសារព័ត៌មានចំនួន ជិត៨០០នាក់ មកពីជាង៣០ស្ថាប័នផ្សព្វផ្សាយ៕