(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនាតំបន់ មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ អាកាសធាតុនៅលើផ្ទៃសមុទ្រមានសភាពល្អ ទឹករលកស្ងប់ គ្រប់ទីកន្លែង ប៉ុន្តែប្រជាពលរដ្ឋដែលដើរលេងកំសាន្ត ងូតទឹកសមុទ្រ សូមមានការប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃពពកច្រើន កំលាំងខ្យល់បក់ស្ងប់និងទឹក រលកស្ងប់ល្អនៅគ្រប់កន្លែង។ តែអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្យល់និងទឹករលក អាចប្រែប្រួលឆាប់រហ័ស»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះដើម្បីត្រៀមជួយ អន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗបែបនេះ ទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕