(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៦គោលដៅ នាយប់ថ្ងៃទី១៥ ខែកុម្ភៈ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៦៣៥គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៦គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៦៣៥គ្រឿង ម៉ូតូ និងPassapp ចំនួន ២៤៨គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន៤៦នាក់ រកឃើញវិជ្ជមាន២នាក់ (ខ្មែរ១នាក់ និងចិន១នាក់)
*ទី២៖ ធ្វើតេស្តរកសារធាតុញៀនចំនួន៩៧នាក់ រកឃើញវិជ្ជមាន៦នាក់ (អប់រំណែនាំ បញ្ជូនទៅមណ្ឌលកែប្រែ)។
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន៣៤០គ្រឿង (អាវុធឆ្លងកាត់គ្មាន)។
*ទី៤៖ ឃាត់រក្សារទុករថយន្ត៤គ្រឿង និងម៉ូតូ១គ្រឿង។
*ទី៥៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន១៤នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៦៖ ដកហូតបំពង់វេបចំនួន៩ដើម និងទឹកថ្នាំ៤០ប្រអប់។
*៧៖ ឃាត់ខ្លួនបាន២នាក់ ក្នុងនោះ១នាក់ (ខ្មែរ) បើកបរក្នុងស្ថានភាពស្រវឹង និង១នាក់ ទៀតគេចវេសគោលដៅចរាចរណ៍។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕