(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្ដេចព្រះសង្ឃនាយក, សម្តេចព្រះសង្ឃនាយករង, ព្រះមេគណ រាជធានី-ខេត្ត និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមជាមួយអ្នកឧកញ៉ា សុខ គង់ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆ័ន ផ្ដើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិ ដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។

កម្មវិធីបុណ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ៦រោច ថ្ងៃសៅរ៍ ៧រោច និងថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១-០២ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

សូមយាង និមន្ត និងគោរពអញ្ជើញ ព្រះតេជគុណគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជិតឆ្ងាយ មេត្តាចូលរួមដោយក្តីសោមនស្សរីករាយ និងជួយឧបត្ថមគាំទ្រ ចាប់មគ្គផល និងអនុមោទនាទទួលយកផល្លានិសង្ស តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕