(ភ្នំពេញ)៖ សំណេរអត្ថាធិប្បាយ អំពីមនសិការស្នេហាជាតិ កាត់ថ្លៃមិនបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលរៀបរៀងដោយអ្នកនិពន្ធ ចន្ទ សិរីរដ្ឋ ម្ចាស់ស្នាដៃសៀវភៅ «សម្តេចពុកសន្តិភាព» កម្រងវីដេអូ អមដោយសំណេរអត្ថាធិប្បាយដ៏មានអត្ថន័យមួយនេះ គឺបានរំឭកឡើង និងបង្ហាញពីឆន្ទៈដ៏មោះមុត អង់អាចក្លាហាន របស់វីរបុរសសន្តិភាពតេជោ ហ៊ុន សែន ក្នុងការរំដោះទឹកដីកម្ពុជាពីភ្លើងសង្គ្រាម មកជាទឹកដីដែលពោរពេញ ដោយសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន រំដោះជាតិ យកបេះដូងបម្រើរាស្ត្រ ដើម្បីប្រជាជាតិកម្ពុជា រស់នៅយ៉ាងសុខសាន្ត ប្រកបដោយសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងពីស្ថានភាពមួយថា «នៅពេលដែលម្តាយធំ និងម្តាយខ្ញុំ បានសួរថា តើកូនចូលទៅកន្លែងគេមិនខ្លាចស្លាប់ទេឬ? ខ្ញុំក៏ឆ្លើយទៅម្តាយខ្ញុំថា ប្រសិនបើស្លាប់ ក៏ស្លាប់តែខ្ញុំ និងអ្នកដែលទៅជាមួយខ្ញុំតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូលតែម្តង»

សូមស្ដាប់ និងទស្សនាវីដេអូអត្ថាធិប្បាយដូចខាងក្រោម៖