(ភ្នំពេញ)៖ នៅវេលាម៉ោងជាង ៩៖០០ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ គណបក្សអំណាចខ្មែររបស់ លោក សួន សេរីរដ្ឋា បានចាប់ ផ្តើមធ្វើសន្និសីទកាសែតមួយ ដោយប្រតិកម្មទៅនឹង ការរៀបចំចុះឈ្មោះរបស់ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)។
សន្និសីទនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សអំណាចខ្មែរ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក ដោយផ្តោតលើបញ្ហា២ចំណុច រួមមាន៖ ទី១.ប្រតិកម្មលើការរៀបចំចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប, ទី២.ការមើលឃើញជាក់ស្ដែង នៃអំណាចមេឃុំរបស់គណបក្សដប្រជាជនជនកម្ពុជា នៅតាមមូលដ្ឋាន៕